ការបើកបវេសនកាលនៅឆ្នាំនេះត្រូវបានពន្យារពេលដោយសារទឹកជំនន់
ក្រសួងអប់រំបានលើកឡើងកាលពីម្សិលមិញថា ការបើកបវេសនកាលនៅឆ្នាំនេះត្រូវបានពន្យារពេលមួយខែ ដោយសារទឹកជំនន់ដែលបានប៉ះពាល់ដល់សាលារៀនជាច្រើនទូទាំងប្រទេសនៅខែនេះ។ លោក រស់ សាលីន អ្នកនាំពាក្យនិងជាប្រធានខុទ្ទកាល័យក្រសួងអប់រំបានមានប្រសាសន៍ថា បវេសនកាលនៅឆ្នាំនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែវិច្ឆិកា មិនមែនថ្ងៃទី១ ខែតុលា ដូចការគ្រោងទុកពីដំបូងឡើយ។ …