សិស្សកម្ពុជាស្ទើរមួយភាគបីបង្ខំចិត្តបោះបង់សាលាដោយសារក្រីក្រ
ស្ទើរមួយភាគបីនៃសិស្សកម្ពុជាដែលមានអាយុពី ៧ ឆ្នាំដល់ ១៤ ឆ្នាំត្រូវបង្ខំចិត្តបោះបង់សាលា ដោយសារការងាររបស់ខ្លួនមកជ្រៀតជ្រែក។ នេះបើតាមការសិក្សាថ្មីមួយ ដោយអង្គការយូណេស្កូ ស្តីពីការបរាជ័យនៃការអប់រំជាសកល។ … របាយការណ៍ដែលមានចំណងជើងថា «ការជួសជុល ការសន្យាឲ្យមានការអប់រំសម្រាប់ទាំងអស់គ្នា» នេះបាននិយាយថា៖ «មានការជាប់ពាក់ព័ន្ធខ្លាំងរវាងកុមារ ដែលជាកម្មករកុមារនិងដែលកំពុងបោះបង់ការសិក្សា ហើយបញ្ហាប្រឈមទាំងពីរត្រូវតែដោះស្រាយជាមួយគ្នា»។ … ជាមួយ១០ភាគរយនៃកុមារអាយុពី ៧ ទៅ ១៤ ឆ្នាំដែលត្រូវបានដាក់ចំណាត់ថា្នក់ថាជាកម្មករកុមារ ប្រទេសកម្ពុជាមានក្មេងដែលកំពុងធ្វើការច្រើនជាងប្រទេសសមាជិកអាស៊ានផ្សេងទៀតនិងខ្ពស់ជាងប្រទេស ដទៃៗទៀតនៅក្នុងតំបន់លើកលែងតែទីម័រខាងកើត។ …
Laignee Barron
http://bit.ly/1y4r9jK