បទល្មើស​ព្រៃឈើ​ដឹក​តាម​រថយន្ត​នៅ​រតនគិរីថយចុះ​ ដោយ​បែរមក​ដឹក​តូចតាច​តាម​ម៉ូតូ

មន្ត្រី​ និង​សង្គម​ស៊ីវិល​នៅ​ខេត្តរតនគិរី​មើល​ឃើញ​ថា​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​នេះ​មាន​ការថយចុះ ដោយ​ជនល្មើស​បាន​ផ្លាស់ប្ដូរ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ពី​ការដឹក​តាម​រថយន្ត ងាក​មក​ដឹក​តាម​ម៉ូតូ​កែច្នៃ​តូចតាច​វិញ​។ ជាមួយ​គ្នា​នោះ​មន្ត្រី​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ក៏​បាន​បង្ក្រាប​ និង​រឹបអូស​យក​ម៉ូតូ​ ១ ​គ្រឿង​ក្នុង​ចំណោម​ ៤ ​គ្រឿង និង​ឈើ​ចំនួន​ ២០ ​ដុំ​កាលពី​ថ្ងៃទី​ ២៨ ខែមករា​។ លោក​ សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​រតនគិរី​ថ្លែង​ពី​ម្សិលមិញ​ថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី​នាពេល​នេះ​មាន​សភាព​ស្ងប់ស្ងាត់​ហើយ​។ ប៉ុន្ដែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​ប្រកបមុខរបរ​ដឹកឈើ​តាម​ម៉ូតូ​លក្ខណៈ តូចតាច​ដោយ​ដាក់​ ១ ​ដុំ ឬ​ ២ ​ដុំ​ក្នុង​ ១ ​ម៉ូតូ​។ រីឯ​ការដឹកជញ្ជូន​តាម​រថយន្ត​មិនមាន​សកម្មភាព​ទៀត​នោះទេ​។ …

សុទ្ធ គឹមសឿន
https://bit.ly/36zwZBH