គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បួន​ត្រូវ​បាន​អនុម័ត​

ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​បួន​ដែល​នឹង​ផលិត​បាន​ ១៤០​ មេ​ហ្គា​វ៉ា​ត់​។​ ស្ថាប័ន​នេះ​បាន​កោះ​ប្រជុំ​កាលពី​ស​ប្តា​ហ៍​មុន​ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ច្បាប់​ថ្មី​ និង​សំណើ​វិនិយោគ​ដែល​រួម​មាន​ គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​បួន​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ​ រដ្ឋាភិបាល​បាន​និយាយ​ថា​ ស្ថានីយ​ទាំងអស់​នឹង​ស្ថិត​នៅ​ខេត្ត​ផ្សេងៗ​គ្នា​ដូច​ជា​ ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ និង​ស្វាយ​រៀង​ ហើយ​ថា​សមត្ថភាព​ផលិត​របស់​ស្ថានីយ​នីមួយៗ​នឹង​មាន​ចាប់ពី​ ២០​ ទៅ​ ៦០​ មេ​ហ្គា​វ៉ា​ត់​។​ …​

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50623720/four-solar-projects-approved/