ក្រុម​អន្ធពាល​កាង​ដី​ឲ្យ​ក្រុមហ៊ុន​គំរាម​សម្លាប់​មន្ត្រី​សិទ្ធិ​មនុស្ស

ជម្លោះ​ដីធ្លី​ដ៏​សាហាវ​មួយ​នៅ​ក្នុង ខណ្ឌ​ទួលគោក កាន់​តែ​ធ្ងន់​ធ្ងរ​បន្ថែម​ទៀត​កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ក្រុម​អន្ធពាល​បាន​គំរាម​សម្លាប់​បុគ្គលិក​អង្គការ​សិទិ្ធ​មនុស្ស ដែល​កំពុង​ថត​វីដេអូ​ឯកសារ​ស្តី​ពី​វិវាទ​ដីធ្លី​នោះ។ លោក វ៉ាន់ សុផាត អ្នក​សម្រប​សម្រួល​គម្រោង​នៅ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា៖ «បុរស ៦ នាក់​បាន​រុញ​ខ្ញុំ​ចេញ​ពី​កន្លែង​នោះ។ ម្នាក់​ស្រែក​ថា ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​អ្នក​រួច​ខ្លួន​ទេ ហើយ​ម្នាក់​ទៀត​បាន​គ្រវី​ពូថៅ​មក​ជិត​ក្បាល​ខ្ញុំ។ ពួក​គេ​កាន់​ពូថៅ ញញួរ និង​កាំបិត ហើយ​និយាយ​ទៀត​ថា ពួកគេ​ធ្វើ​ការ​ឲ្យ​ម្ចាស់​ដី»។ ប្រជា​ពលរដ្ឋ ៣ គ្រួសារ​បាន​បន្ត​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ដី​ជម្លោះ​ដែល​ពួក​គេ​បាន​រស់​នៅ​ចាប់​តាំង​ពី ឆ្នាំ​១៩៨០ នេះ​ទេ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ​ជា​ប្រចាំ​ថ្ងៃ​ពី​សំណាក់​ក្រុម​ក្មេង​ទំនើង​ដែល​បាន​ជួល​ដោយ​ម្ចាស់​ដី​នោះ។ គ្រួសារ​ទាំង​នោះ​បាន​អះអាង​ថា បុរស​ទាំង​នោះ​ត្រូវ​បាន​លោក​ឧកញ៉ា ឃុន សៀ បញ្ជា​មក​ធ្វើ​បាប​កុំ​ឲ្យ​ពួក​គេ​រស់​នៅ​បាន​ស្រួល។ ឧកញ៉ា ឃុន សៀ គឺជា​ពាណិជ្ជករ​ដែល​មាន​ទំនាក់​ទំនង​នយោបាយ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​កសិកម្ម និង​អចលន​ទ្រព្យ។ …

Amelia Woodside
http://postkhmer.com/national/1-national-news/114223-2014-05-13-03-01-14