ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​ត្រូវ​គេ​លួច​ដុត​ខណៈ​មាន​ការ​រិះគន់​ខ្លាំង

ខ្លោង​ទ្វារ​ស្វាគមន៍​អង្គរសង្ក្រាន្ត នៅ​ខេត្ត​សៀមរាប សម្រាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ​ត្រូវ​គេ​លួច​ដុត​កាល​ពី​​រំលង​អធ្រាត្រ​យប់​ម្សិល​មិញ បន្ទាប់​ពី​រង​ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​រចនាប័ទ្ម ដែល​ត្រូវ​បាន​ចោទ​ថា រៀបចំ​បែប​វៀតណាម។ លោក ប៊ុន ថារិទ្ធ ​អភិបាលរង​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​មួយ ក្នុង​ចំណោម​ខ្លោង​ទ្វារ​ពីរ ដែល​រចនា​ឡើង​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ក្នុង​ខេត្ត​ដើម្បី​ជា​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​មមែ​ត្រូវ​គេ​លួច​ដុត នៅ​ម៉ោង ១:៣០ នាទី រំលង​អធ្រាត្រ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ។ …

ធិក កល្យាណ
http://bit.ly/1E2EKyO