GIZ ផ្តល់​ជំនួយ​ $៤,៥ ​លាន សម្រាប់​អភិវឌ្ឍន៍ SME

អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) បាន​ផ្តល់​ជំនួយ​ចំនួន ៤,៥ ​លាន​ដុល្លារ​ ដល់​គម្រោង​លើក​កម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន​ ៤ រួមមាន​កម្ពុជា​ផងដែរ​។ សម្រាប់​កម្ពុជា​ជំនួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក សុន សេងហួត អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​តំណាង GIZ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សិក្ខាសាលា​ស្តីពី «​គេហទំព័រ​ថ្នាក់ជាតិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​»​។ ទាំង​តំណាង GIZ និង​ភាគី​កម្ពុជា​មិន​បាន​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​នឹង​ទទួល​បាន​នៅក្នុង​ចំណោម​ជំនួយ​សរុប​នេះ​ទេ​។ …

ធូ វិរៈ
https://bit.ly/2C2XkuS