GMAC ថា​ឆ្នាំ​ថ្មី​កម្មករ​អាច​រក​ចំណូល​សរុប​រហូត $២៥០

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​នា​សប្តាហ៍​នេះ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​អះអាង​ថា តាម​រយៈ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី កម្មករ​ម្នាក់​អាច​រក​ចំណូល​បាន​រហូត​ដល់ ២៥០ ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​អ្នក​ខ្លះ​ថា តួលេខ​ប៉ាន់​ប្រមាណ​នេះ​គឺជា​ការ​បំប៉ោង​យ៉ាង​ខ្លាំង។ ក្រសួង​ការងារ​កាល​សប្តាហ៍​មុន បាន​អនុម័ត​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១២៨ ដុល្លារ​ក្នុង ១ ខែ សម្រាប់​វិស័យ​កាត់​ដេរ​កម្ពុជា ដោយ​មិន​រួម​បញ្ចូល​ប្រាក់​អត្ថ​ប្រយោជន៍​ដទៃ​ទៀត​ដែល​តម្រូវ​ដោយ​ច្បាប់​ដូច​ជា ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​និង​ថ្លៃ​ស្នាក់​នៅ ប្រាក់​រង្វាន់​ការងារ​ទៀង​ទាត់ ប្រាក់​អតីត​ភាព​ការងារ​និង​ប្រាក់​ថ្លៃ​បាយ​ពេល​ថែម​ម៉ោង។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់​ដេរ​នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន ១០០ ដុល្លារ​ក្នុង ១ ខែ រហូត​ដល់ ខែ​មករា ឆ្នាំ​២០១៥ ទើប​ប្រាក់​ឈ្នួល​ថ្មី ១២៨ ដុល្លារ​ចូល​ជា​ធរមាន។ …

មុំ គន្ធា និង Sean Teehan
http://bit.ly/1t9FMQz