​រដ្ឋាភិបាល​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ដល់​ការ​សម្រាល​បុត្រ​ចំនួន​ ៥​ លាន​ដុល្លារ​

​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ៥​ លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​កម្មករ​កម្មការិនី​កាត់ដេរ​ដែល​បាន​សម្រាល​បុត្រ​ក្នុង​កំឡុង​ពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ កម្មករ​ចំនួន​ ៥៥.១៨០​ នាក់​ដែល​បាន​សម្រាល​បុត្រ​ចំនួន​ ៥៥.៥៤៣​ នាក់​ បាន​ទទួល​ប្រាក់​តាម​រយៈ​បេឡា​ជាតិ​។​ របាយការណ៍​បាន​និយាយ​ថា​ “​ក្នុង​រយៈពេល​ ៩​ ខែ​រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ជាង​ ២២​ ពាន់​លាន​រៀល​ ឬ​ជាង​ ៥,៤​ លាន​ដុល្លារ​ដល់​កម្មករ​”​។​ …

មុំ គន្ធា
https://www.khmertimeskh.com/50647861/government-delivers-5-million-in-childbirth-bonuses/