មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ ២ ​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​នៅ​អាយុ​​ ៦០ ​ឆ្នាំ​ដូចគ្នា

ក្រសួង​មុខងារ​សាធារណៈ​សម្រេច​រំកិល​អាយុ​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ចំនួន​ ២ ឲ្យ​មាន​អាយុ​ចូលនិវត្តន៍​ក្នុង​អាយុ​ ៦០ ​ឆ្នាំ​ដូចគ្នា​ នៅក្នុង​ក្របខ័ណ្ឌ​ទាំង​ ៣ ​របស់​មន្ត្រីរាជការ​សាធារណៈ ខណៈ​មន្ត្រី​ជិត​ ២ ០០០ ​នាក់​ ដែល​ត្រៀម​នឹង​ចូលនិវត្តន៍​នៅ​ចុងឆ្នាំ​នេះ​នឹង​ត្រឡប់​មក​ធ្វើការ​តាម​ធម្មតា​។ តាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល និង​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ចែងថា ប្រភេទ​ក្របខ័ណ្ឌ​របស់​មន្ត្រីរាជការ​មាន​ ៣ ប្រភេទ ដែល​ក្របខ័ណ្ឌ «​ក​» មាន​អាយុ​ចូលនិវត្តន៍​ ៦០ ​ឆ្នាំ ចំពោះ​ក្របខ័ណ្ឌ «​ខ​» មាន​អាយុ​ចូលនិវត្តន៍​ ៥៨​ ​ឆ្នាំ និង​ក្របខ័ណ្ឌ «​គ​» មាន​អាយុ​ចូលនិវត្តន៍​ ៥៥ ​ឆ្នាំ​។ …

ឡុង គីមម៉ារីតា
https://bit.ly/2DjGlFb