បណ្តឹងទំនាស់ដីធ្លី ២ ៧១៣ បានមកដល់ក្រសួង និងអាជ្ញាធរជាតិក្នុងឆ្នាំ ២០១៩ នេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក្នុងរយៈពេល ១ ឆ្នាំ ២០១៩ នេះបានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ខណៈសង្គមស៊ីវិលជំរុញឲ្យពន្លឿនការដោះស្រាយ។ តាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា ការដោះស្រាយវិវាទដីធ្លីក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលពាក្យបណ្តឹងសរុបចំនួន ៨១៧ ករណី ទទួលដោះស្រាយបានចំនួន ១០៥ ករណី។ ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៨១ ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធវិញចំនួន ២៤ ករណី។ …
សុទ្ធ គឹមសឿន
https://bit.ly/2Ql1TYt