ឱនភាពថវិការួមតូចទោះការចំណាយឡើង
របាយការណ៍ថវិការួមដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានបង្ហាញថា ប្រាក់ចំណូលក្នុងស្រុក និងហិរញ្ញប្បទានក្រៅប្រទេសបានជួយឲ្យឱនភាពថវិការបស់កម្ពុជាមានស្ថិរភាព ទោះបីការចំណាយបស់រដ្ឋាភិបាលកើនឡើង ៣២ ភាគរយកាលពី ឆ្នាំ២០១៣ ក៏ដោយ។ របាយការណ៍ថវិកាដែលបានចេញផ្សាយកាលពីថ្ងៃ ទី៨ ខែមីនា បង្ហាញថា ឱនភាពថវិការបស់កម្ពុជាស្ថិតក្នុងកម្រិត ២៧២ លានដុល្លារដោយរដ្ឋាភិបាលចំណាយសរុប ៣,១ ពាន់លានដុល្លារកើនឡើងពី ២,៩៥ ពាន់លានដុល្លារកាលពី ឆ្នាំ២០១២។ ទន្ទឹមនឹងនេះប្រាក់ចំណូលក្នុងស្រុកបានកើនឡើងដល់ ២,០៦ ពាន់លានដុល្លារកាលពីឆ្នាំមុនដោយបានកើនឡើងពី ២,០១ លានដុល្លារកាលពី ឆ្នាំ២០១២។ យោងតាមរបាយការណ៍នេះហិរញ្ញប្បទានពីម្ចាស់ជំនួយបរទេស ១,០៦ ពាន់លានដុល្លារបានជួយឲ្យកម្រិតនៃការចំណាយរបស់រដ្ឋាភិបាលធ្លាក់ចុះ។ …
Eddie Morton
http://www.postkhmer.com/business/business/114687-2014-05-22-04-08-40