អភិបាលខេត្តព្រះសីហនុ រតនគិរី និងខេត្តពោធិ៍សាត់ត្រូវបានផ្លាស់ប្តូរ
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា អភិបាលខេត្តព្រះសីហនុ រតនគិរី និងខេត្តពោធិ៍សាត់ត្រូវបានដាក់ជំនួសដោយរាជក្រឹត្យ ក្នុងពិធីផ្ទេរតំណែងដែលធ្វើឡើងកាលពីព្រឹកម្សិលមិញ។ លោក ម៉ាត់ សូប អធិការនគរបាលខេត្តបានមានប្រសាសន៍ថា លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ ត្រូវបានជំនួសកាលពីម្សិលមិញដោយលោក ឈិត សុខុម អតីតប្រធានក្រុមប្រឹក្សារដ្ឋបាលខេត្តតាកែវ។ យោងតាមលោក ម៉ាត់ សូប បានឲ្យដឹងថា ពិធីផ្ទេរតំណែងនេះបានធ្វើឡើងចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹក និងធ្វើជាអធិបតីដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ លោក ម៉ាត់ សូប បានពន្យល់ថា លោក សារ៉ាត ពេលនេះនឹងទទួលតំណែងមួយនៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ …
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/14222/