កម្ពុជា​បង្កើត​គណៈកម្មាធិការ​ចរចា​លើ​តំបន់​ប្រេង

កម្ពុជា និង​ថៃ កំពុង​ខិត​កាន់​តែ​ជិត​ដល់​ការ​ចរចា​គ្នា​ជា​ថ្មី​អំពី​វិវាទ​រយៈ​ពេល​យូរ និង​តំបន់​ដែល​អះអាង​ថា ត្រួត​ស៊ី​គ្នា (OCA) ដែល​សម្បូរ​ទៅ​ដោយ​ប្រេង និង​ឧស្ម័ន។ កាល​ពី​ម្សិល​មិញ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ (AKP) រាយការណ៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈ​កម្មាធិការ​មួយ​ទទួល​បន្ទុក​ការ​ចរចា​ការ​អភិវឌ្ឍ​ធនធាន​ប្រេង​នៅ​ក្នុង​តំបន់ OCA ជាមួយ​រដ្ឋាភិបាល​ថៃ។ យោង​តាម AKP លោក សុខ អាន ឧប​នាយក​រដ្ឋ​មន្ដ្រី និង​លោក វ៉ា គឹមហុង ទេស​រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នឹង​ដឹក​នាំ​ធ្វើ​ជា​ប្រធាន​គណៈ​កម្មាធិការ​នេះ ខណៈ​លោក ស៊ុយ សែម រដ្ឋ​មន្ដ្រី​រ៉ែ និង​ថាមពល​ជា​អនុ​ប្រធាន។ …

Eddie Morton
http://bit.ly/1I87DKW