រដ្ឋាភិបាល​ដាក់​ចេញ IDP ២០១៥-២៥

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​នេះ​នឹង​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​សម្រេច​ដាក់​ចេញ​គោល​នយោបាយ​ជាតិ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម (IDP) សម្រាប់ ឆ្នាំ​២០១៥-​២០២៥ ដែល​ជា​ផែនទី​បង្ហាញ​ផ្លូវ​ការ​អភិវឌ្ឍ និង​ធ្វើ​ពិពិធ​កម្ម​វិស័យ​ឧស្សាហ​កម្ម​លើក​ដំបូង។ … ក្របខ័ណ្ឌ​គោល​នយោបាយ​នេះ​រួម​មាន​សសរ​ស្តម្ភ​បួន។ សសរ​ស្តម្ភ​ទី១ នឹង​ផ្តោត​ការ​ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការ​កៀរគរ​វិនិយោគ​ឯកជន​ក្នុង​ស្រុក​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ការ​អភិវឌ្ឍ និង​ពង្រីក​ទីផ្សារ​នាំចេញ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ និង​ផ្ទេរ​បច្ចេកវិទ្យា។ សសរស្តម្ភ ទី២ ផ្តោត​លើ​ការ​អភិវឌ្ឍ និង​ទំនើប​កម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ដើម្បី​ពង្រីក និង​ពង្រឹង​មូលដ្ឋាន​ឧស្សាហ​កម្ម​កម្មន្តសាល ការ​ធ្វើ​ទំនើប​កម្ម និង​ចុះ​បញ្ជី​សហគ្រាស​ជា​ផ្លូវ​ការ ការ​ជំរុញ​ការ​អភិវឌ្ឍ និង​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​ពង្រឹង​ការ​តភ្ជាប់​ឧស្សាហកម្ម​រវាង​សហគ្រាស​ក្នុង​ស្រុក​ជាមួយ​នឹង​សហគ្រាស​បរទេស ពិសេស​នៅ​ក្នុង​វិស័យ​កសិ-​ឧស្សាហកម្ម។ …

ចាន់ មុយហុង និង ហ៊ គឹមសាយ
http://bit.ly/18ndQo3