រដ្ឋាភិបាល​ពឹង​ផ្អែក​លើ​ការ​ស្គែន​សីតុណ្ហភាព​ក្នុង​ខ្លួន​មនុស្ស​ដើម្បី​ទប់​ស្កាត់​​​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ MERS

នៅ​ក្នុង​កិច្ច​ប្រឹង​​ប្រែង​​ដើម្បី​បង្ហាញ​ពី​វិធានការ​​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូពា៌ (MERS) ដ៏​កាច​សាហាវ​កុំ​ឲ្យ​ឆ្លង​​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ​ពោល​គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​មា៉ស៊ីន​​ចាប់​​សីតុណ្ហភាព​ក្នុង​ខ្លួន​មនុស្ស​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​​​​ភ្នំពេញ​កាលពី​ម្សិលមិញ​។ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/26023/