តុលាការខេត្តឃុំខ្លួនជនបំផ្ទុះគ្រាប់បែកចូលវង់រាំនៅទឹកផុស
តុលាការ ខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនយុវជនវ័យ ១៨ឆ្នាំ ម្នាក់ដែលបំផ្ទុះគ្រាប់បែកក្នុងវង់រាំមួយក្នុង ស្រុកទឹកផុស ចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា។ លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខូវ ធីម អាយុ ១៨ឆ្នាំ នៅ ភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ នៅម៉ោង ៩:៤០ នាទីយប់ ថ្ងៃ ទី២៣ ខែឧសភា បន្ទាប់ពីជននេះគប់គ្រាប់បែកដៃ ១ គ្រាប់ចូលក្នុងវង់រាំជប់លៀងសម្ពោធធុងបាសទើបនឹងទិញថ្មី បង្កឲ្យមានមនុស្សម្នាក់ស្លាប់ និងប្រាំនាក់រងរបួសធ្ងន់។ …
ឃុត សុភចរិយា
http://www.postkhmer.com/national/2011-01-03-04-07-05/114799-2014-05-26-02-17-40