តុលាការ​នឹង​សាកសួរ​អ្នកទោស​ប្រាំនាក់​ជុំវិញការលួច​ព្រះសារីរិកធាតុ

មន្ត្រីតុលាការ​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នៅ​ថ្ងៃ​អង្គារសាលា​ដំបូង​ខេត្ត​កណ្ដាល​នឹង​សាក​សួរ​អ្ន​ក​ទោស​ប្រាំនាក់​ ដែល​បាន​​​បញ្ជាក់​​​ពី​​​ភាព​​​គ្មាន​ទោស​​​របស់​​​ពួក​​​គេ​ពាក់​​​ព័ន្ធ​​​នឹង​ការ​លួច​ព្រះ​សារីរិកធាតុ​កាលពីខែធ្នូពីភ្នំឧដុង្គ​ ជាមួយ​ជន​សង្ស័យ​ម្នាក់​ដែល​បាន​សារភាព​ចំពោះ​បទ​ឧក្រិដ្ឋ​នេះ​។ លោក លឹម សុគន្ថា ចៅក្រម​ស៊ើបសួរ​បានមាន​ប្រសាសន៍​ថា យើង​នឹង​ដាក់​ទោស​តែ​អ្នក​ដែលជាប់ពាក់ព័ន្ធ​នឹង​ការ​លួច​ព្រះសារីរិកធាតុ​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​មនុស្ស​​​ទាំង​​​នេះ​​​មិន​ជាប់​ពាក់ព័ន្ធ​ទេនោះ ពួកគេ​នឹង​ត្រូវ​សម្រេច​ឲ្យ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​”។ …

ឃួន ណារិម
http://www.cambodiadailykhmer.com/news/15215/