តុលាការ​ចោទ​ពលរដ្ឋ​ ៧ ​នាក់​ ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ការពារ

តុលាការខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​ពលរដ្ឋ​ប្រុស​ និង​ស្រី​ចំនួន​ ៧ ​នាក់​ ដោយហេតុ​បាន​រុករាន​ដីព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ និង​បង្ក​របួសស្នាម​ដល់​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​។ លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ទាំង ៧ ​នាក់​នោះ បាន​កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែ​មករា ឆ្នាំ​ ២០២០ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ និង​ពីបទ រារាំង បង្ក​គ្រោះថ្នាក់ របួសស្នាម ដល់​មន្ដ្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្នុង​ការចុះ​អនុវត្ដ​មុខនាទី និង​ភារកិច្ច​។ …

វ៉ន ដារ៉ា
https://bit.ly/36ghAWQ