អង្គការ TWC2 នៅសិង្ហបុរីថានៅតែមានបញ្ហាប្រឈមចំពោះពលករចំណាកស្រុក
ខណៈពេលដែលកម្ពុជាកំពុងតែខ្វះពលករបញ្ជូនទៅធ្វើការនៅប្រទេសសិង្ហបុរីផងនោះអង្គការក្រៅរដ្ឋាភិបាលនៅប្រទេសនោះបានលើកឡើងថាពលករនៅទីនោះកំពុងតែជួបប្រទះការធ្វើការគ្មានថ្ងៃឈប់សម្រាកហើយទទួលបានប្រាក់ខែមិនដូចការសន្យា។
លោក JohnGee ប្រធានអនុគណៈកម្មការស្រាវជ្រាវនៃអង្គការ TWC2 ដែលធ្វើការជួយលើកកម្ពស់ពលករនៅសិង្ហបុរីបានឲ្យដឹងថាស្ថានភាពស្ត្រីធ្វើការតាមផ្ទះនៅប្រទេសសិង្ហបុរីមានភាពល្អប្រសើរក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែបញ្ហាមួយចំនួននៅតែកើតមានឡើងចំពោះពលករមកពីបណ្តាប្រទេសផ្សេងៗដែលក្នុងនោះរួមទាំងស្ត្រីកម្ពុជាផងដែរ។ …
ផាក់ ស៊ាងលី
http://bit.ly/1PwH2tl