ហ្វូង​សត្វ​ខ្ទីង​ជាច្រើន ត្រូវ​បានឃើញ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា

ក្រុម​អ្នកស្រាវជ្រាវ​នៃ​ក្រសួង​បរិស្ថាន​បាន​ថត​ជាប់​ហ្វូង​សត្វខ្ទីង​ជាច្រើន ដែល​មាន​ទាំង​សត្វ​ខ្ទីងធំ និង​សត្វ​ខ្ទីង​តូចៗ ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​ដែនជម្រក​សត្វព្រៃ​នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។ វត្តមាន​នៃ​កូន​សត្វខ្ទីង​ជាច្រើន គឺជា​ក្តីសង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​ និង​សម្រាប់​ជីវៈចម្រុះ​ពិភពលោក ខណៈ​សត្វខ្ទីង​ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​។ នេះ​ជា​ការលើកឡើង​របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​នៃ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ១៦ ខែកក្កដា នេះ​។ …

មុំ គន្ធា
https://www.postkhmer.com/national/2021-07-16-1735-219988.html