អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មស្បថចូលកាន់តំណែង
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើជាអធិបតីក្នុងពិធីមួយនៅរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីតែងតាំងអគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអត្តសញ្ញាណថ្មីរបស់ក្រសួងនេះ។ គួរបញ្ជាក់ថា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំងពីរនាក់បានចាកចេញពីអគ្គស្នងការរងនគរបាលជាតិដើម្បីទទួលបានតំណែងនេះ។ ក្នុងពិធីនោះលោកឧត្តមសេនីយ៍៍ ចាន់ អៀន អគ្គស្នងការរងនគរបាលជាតិបានអានរាជក្រឹត្យចុះថ្ងៃទី១២ខែមេសា ដែលតែងតាំងលោក សុខ ផល ជាអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ម៉ៅ ចាន់តារា ជាអគ្គនាយកអគ្គនាយកដ្ឋានអត្តសញ្ញាណ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១ខែមេសាចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានលោកឧត្តមសេនីយ៍៍ចាន់ អៀន អានផងដែរ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មីនេះ នឹងមាននាយកដ្ឋានប្រាំដាច់ដោយឡែកពីគ្នា ដែលមានអំណាចផ្ទេរពីរអគ្គស្នងការនគរបាលជាតិ។ នឹងមាននាយកដ្ឋានមួយសម្រាប់ជនអន្តោប្រវេសន៍ ជនមិនអន្តោប្រវេសន៍បរទេស ជនអន្តោប្រវេសន៍ផ្នែកវិនិយោគឯកជន ប៉ុស្តិ៍ ត្រួតពិនិត្យអន្តរជាតិ និងស្ថិតិ។ …
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/13507/