ទណ្ឌិត ៩០០ នាក់ត្រូវស្នើលើកលែងទោស សម្រាលទោសពេលចូលឆ្នាំ
អ្នកទោសជាង ៩០០ នាក់ មានឈ្មោះនៅក្នុងសំណើរបស់ក្រសួងមហាផ្ទៃ ទៅកាន់ក្រសួងយុត្តិធម៌ស្នើសុំឲ្យពិនិត្យលើផ្លូវច្បាប់ ដើម្បីទទួលការលើកលែងទោស និងសម្រាលទោសពីព្រះមហាក្សត្រ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ លោកឧត្តមសេនីយ៍ បេ ទាឡេង ប្រធាននាយកដ្ឋានប្រតិបត្តិនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីម្សិលមិញថា ក្រសួងយុត្តិធម៌ នៅមិនទាន់សម្រេចថា ចំនួនអ្នកទោសត្រូវលើកលែង និងបន្ធូរបន្ថយទោសនឹងមានចំនួនប៉ុន្មាននោះទេ ប៉ុន្តែនឹងតិចជាងចំនួនស្នើសុំ។ …
ឆាយ ច័ន្ទនីដា
http://bit.ly/1GX6dDN