ឧទ្ធរណ៍​ជម្រះ​សំណុំ​រឿង​អ្នក​បឹងកក់

ចៅក្រម​សាលា​ឧទ្ធរណ៍​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ម្សិលមិញ​ថា សកម្មជន​បឹងកក់​៧នាក់ ដែល​ជាប់​ពន្ធនាគារ​កាល​ពី​ខែ​វិច្ឆិកា ដោយ​ការ​ធ្វើ​បាតុកម្ម​នៅ​មហាវិថី​ព្រះមុនីវង្ស នៅ​ភ្នំពេញ​ពុំ​បាន​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ទេ នៅ​ពេល​ចាប់​ខ្លួន។ សកម្មជន​១១​នាក់​គឺ​ស្ត្រី​៧ នាក់​ត្រូវ​បាន​ចាប់​ខ្លួន កាលពី​ថ្ងៃទី​១០ ខែ​វិចិ្ឆកា និង​៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​សាលា​ដំបូង​រាជធានី​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​បន្ទាប់ ត្រូវ​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ពី​ម្សិលមិញ ដោយ​បាន​ចំណាយ​ពេល​ប្រមាណ​៤ម៉ោង។ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​លោក ងួន អ៊ីម បាន​ប្រកាស​ថា ការ​ប្រកាស​សាល​ដីកា​សម្រេច​ក្នុង​រឿង​ក្តី​នេះ​នឹង​ធ្វើ​នៅ​ម៉ោង​៨ព្រឹក​ថ្ងៃ​២៦​មករា​ខាង​មុខ​នេះ។ …

ឃុត សុភចរិយា
http://bit.ly/1CrjmSy