គ្រូធ្វើទារុណកម្មសិស្សអាយុ ៨ឆ្នាំ រារាំងមិនឲ្យប្តឹង
វាយបែកក្បាលឲ្យលុយ ១០០០ រៀលកុំឲ្យប្រាប់គេថា គ្រូជាអ្នកវាយ នេះគឺជាពាក្យរៀបរាប់របស់កុមារាកំព្រាឪពុកម្តាយដែលរស់ដោយសារអង្គការ និងជីដូនជីតាចាស់ចិញ្ចឹមដែលត្រូវបានរើសអើងធ្វើបាបពីសំណាក់គ្រូប្រចាំថ្នាក់ថែមទាំងរងការរារាំងមិនឲ្យដាក់ពាក្យបណ្តឹងប្តឹងអ្នកគ្រូ។ កុមារា សុខ គឹមហេង អាយុ ៨ឆ្នាំ ត្រូវបានម្តាយបោះបង់ចោល ហើយឪពុកជាកម្មករគ្មានលទ្ធភាពចិញ្ចឹមដោយរស់នៅនឹងផ្ទះជួលជាមួយនឹងជីដូននិងជីតាចាស់ជរាក្រីក្រក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រៅពីជីដូននិងជីតាក្មេងប្រុសដ៏កម្សត់ម្នាក់នោះត្រូវបានអង្គការក្រៅរដ្ឋាភិបាលចំនួនពីរជួយផ្តល់សេវាថែទាំសុខភាពទំនុកបម្រុងសម្លៀកបំពាក់ និងការសិក្សារហូតដល់អាយុជាង ៧ឆ្នាំ ទើបចូលរៀននៅសាលាបឋមសិក្សា កុលាប ទី១ ជាមួយនឹងអ្នកគ្រូ សៅ បុប្ផា កាលពីប្រាំខែមុន។ រយៈពេល ៥ខែ មកនេះក្មេងប្រុស ជីដូន និងអ្នកជិតខាងបានអះអាងថា ស្ត្រីជាគ្រូរូបនេះបានរើសអើងនិងធ្វើបាបជាញឹកញាប់ហើយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនត្រូវបានគ្រូវ៉ៃនឹងក្តារបែកក្បាលហូរឈាម។ …
ផាក់ ស៊ាងលី
http://postkhmer.com/national/2011-01-03-04-07-05/114149-2014-05-12-02-03-42