ការសិក្សា៖ ស្ថិរភាពសេដ្ឋកិច្ចគ្រួសាររង្គោះរង្គើដោយសារឥទ្ធិពល EL NIN
ការសិក្សាថ្មីមួយបានរកឃើញថា ស្ថិរភាពសេដ្ឋកិច្ចនៃគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជា បានរងផលប៉ះពាល់យ៉ាងខ្លាំងអំឡុងវដ្ដអាកាសធាតុ ឬបាតុភូត អែល នីញ៉ូ (El Nino) ដែលបានគ្របដណ្តប់តំបន់អំឡុងរដូវប្រាំងកន្លងទៅ បណ្តាលឲ្យមានគ្រោះរាំងស្ងួតដែលបានធ្វើឲ្យគ្រួសារជាច្រើនជំពាក់បំណុលគេ និងទទួលបានកម្រិតប្រាក់ចំណូលទាបជាងមុន។ របាយការណ៍សិក្សាដែលបានចេញផ្សាយកាលពីសប្តាហ៍មុននេះ បានស្ទង់មតិលើប្រជាពលរដ្ឋចំនួន២.៤០០គ្រួសារនៅទូទាំងប្រទេស ហើយបានរកឃើញថា ជាង៥០ភាគរយនៃគ្រួសារមានប្រាក់ចំណូលមធ្យមនិងគ្រួសារមានប្រាក់ចំណូលខ្ពស់បានចងការប្រាក់គេ និងបានធ្លាក់ចូលក្នុងកម្រិតអ្នកមានប្រាក់ចំណូលទាប។ …
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/34552