តើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កំណត់​ត្រា​របស់​ប្រទេស​កម្ពុជា​កំពុង​នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​យ៉ាង​ខ្លាំង​យ៉ាងដូចម្តេច?

​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​សម្បើម​ កំពុង​តែ​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​បញ្ហា​គ្រោះ​រាំង​ស្ងួត​ ដែល​បាន​កើត​មាន​ឡើង​នៅ​ប្រទេស​កម្ពុជា​។​ យ៉ាងណាមិញ​ បើ​ទោះជា​មានការ​ហាមប្រាម​ផ្លូវការ​ស្តី​ពី​ការ​នាំ​ចេញ​ឈើ​ក៏​ដោយ​ ព្រៃឈើ​ជា​ច្រើន​នៅ​តែ​ត្រូវ​បាន​គេ​កាប់​នៅ​កម្រិត​នៃ​អត្រា​មួយ​ដែល​គួរ​ឱ្យ​កត់សម្គាល់​។​  

​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ដី​សម្បទាន​កាប់​ឈើ​រវាង​ ៣០​ និង​ ៤០​ កន្លែង​ឱ្យទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្នុងអំឡុងពេល​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ ផ្ទៃដី​សម្បទាន​ជាង​ ៣៩​ ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​បាន​ប្រគល់​ជា​បណ្តោះអាសន្ន​នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​អង្គការ​ Global​ Witness​ ថា​បាន​បង្ហាញ​ថា​ រដ្ឋាភិបាល​បាន​ជាប់​ទាក់ទង​ទៅ​នឹង​ហេតុ​ដែល​នាំ​មាន​បទល្មើស​ព្រៃឈើ​។​ លើស​ពី​នេះ​ទៅ​ទៀត​,​ របាយការណ៍​នេះ​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​ទាំងនេះ​ជា​ញឹកញាប់​បាន​ធ្វើ​ប្រតិបត្តិការ​ហួស​ពី​ព្រំដែន​ស្របច្បាប់​របស់​ពួក​គេ​ និង​ “​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ប្រជាជន​ដែល​រស់នៅ​ក្នុង​ ឬ​នៅ​ជិត​នឹង​តំបន់​ដី​សម្បទាន​ព្រៃឈើ​”​ ។​ …​

Euan Black
http://sea-globe.com/deforestation-drought-cambodia/