ក្រសួងមហាផ្ទៃ ពន្យារពេលឱ្យបក្សសិទ្ធិមនុស្សបញ្ជូនឈ្មោះថ្នាក់ដឹកនាំមកក្រសួង
ក្រសួងមហាផ្ទៃយល់ព្រមឱ្យគណបក្សសិទ្ធិមនុស្សពន្យារពេល ៦ ខែ ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំបក្សនេះទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិក្នុងច្បាប់ស្ដីគណបក្សនយោបាយ។ មន្ត្រីក្រសួងបញ្ជាក់ថា ការពន្យារពេលនេះគឺធ្វើឡើងតាមការស្នើសុំពីអគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស។ កាលពីថ្ងៃទី ២២ វិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើលិខិតទៅប្រធានស្តីទីគណបក្សសិទ្ធិមនុស្សពីការយល់ព្រមពន្យារពេលឱ្យគណបក្សនេះបំពេញតាមលក្ខខណ្ឌដែលកំណត់ ដោយច្បាប់ស្ដីគណបក្សនយោបាយ។ ការពន្យារនេះក្រសួងទុកពេលឱ្យបក្សបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំរបស់គណបក្សទៅក្រសួងមហាផ្ទៃ។ …
ខន សាវិ
https://bit.ly/33cVtyJ