​លោក​ ហ៊ុន​ ម៉ា​ណែ​ត​៖​ ខេត្ត​ព្រះ​សីហ​នុ​មិនមែន​ជា​ម៉ា​កាវ​ទេ

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយ​រង​សេនាធិការ​ចំរុះ​ នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​និយាយ​ថា​ លោក​មិន​យល់​ស្រប​ដែល​ថា​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​កន្លែង​មាន​វិនិយោគ​របស់​ជនជាតិ​ចិន​ទៅ​លើ​សណ្ឋាគារ​ និង​កាស៊ីណូ​បាន​កើនឡើង​ខ្ពស់​នោះ​នឹង​ក្លាយជា​ម៉ា​កាវ​ទី​ពីរ​ទេ​។​ ឧត្តមសេនីយ៍ឯក​ ម៉ា​ណែ​ត​ បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​សណ្ឋាគារ​ជី​ង​កាន​នៅ​ក្រុងព្រះសីហនុ​ដែល​មានការ​រីក​ដុះដាល​នៃ​វិនិយោគ​របស់​ចិន​ ដែល​នាំ​ឱ្យ​មានការ​ខឹងសម្បារ​ពី​ប្រជាជន​កម្ពុជា​ដោយ​យល់​ថា​ អ្នក​វិនិយោគ​ចិន​កំពុង​ប្រែក្លាយ​ខេត្ត​នេះ​ទៅ​ជា​កន្លែង​របស់​ពួក​គេ​។​ …

មុំ សុភ័ណ
http://www.khmertimeskh.com/50112151/hun-manet-sihanoukville-is-not-macau/