លោក ​ហ៊ុន សែន ណែនាំ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ ចៀសវាង​ការផ្ទុះ​ឆ្លង​កូវីដ​ជាថ្មី

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យមាន​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​មកដល់​នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ ប៉ុន្តែ​លោក​បាន​ណែនាំ​ឱ្យ​បន្ត​អនុវត្ត​នូវ​វិធាន​សុខាភិបាល​ ជាពិសេស​វិធានការ​ ៣ ​កុំ និង​ ៣ ​ការពារ ក្នុងពេល​ជួបជុំ​កម្សាន្ត​នានា ក្នុង​ពិធីបុណ្យ​នេះ ដើម្បី​ចៀសវាង​ការ​ផ្ទុះឡើង​ជាថ្មី​នៃ​ការឆ្លង​រាលដាល​មេរោគ​កូវីដ​ ១៩​។ …

មុំ គន្ធា
https://www.postkhmer.com/national/2022-04-01-0950-234235.html