លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្ដឹង​អ្នក​វិភាគ​​​​​​​នយោបាយ​​​ទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​

មិនយូរ​ទេ​ ​ទ្រព្យសម្បត្តិ​របស់​លោក​ គឹ​ម​ សុខ​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ដែល​មាន​ដូច​ជា​ ទូរស័ព្ទ​ iPhone​ ពីរ​គ្រឿង​ iPad​ មួយ​គ្រឿង​ និង​លុយ​សន្សំ​ក្នុង​គណនី​ធនាគារ​ចំនួន​២០០​ដុល្លារ​ ​អាច​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​ធ្វើ​អត្ថាធិប្បាយ​រូប​នេះ​ទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​ចំពោះ​ការ​អះអាង​ថា​ គណបក្ស​ប្រជាជន​ជា​អ្នក​សម្លាប់​លោក​ កែម​ ឡី​។​…​

គុច ណារ៉េន និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36505