តុលាការ​ឲ្យ​ផ្តល់​ភ័ស្តុតាង​រឿង​ប្តឹង​លោក​ ហ៊ុន​ សែន​ ឲ្យ​កោះត្រល់​ទៅ​ វៀតណាម​

​លោក​ នាង​ សុ​ឃុន​ ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​ស្នេហា​ជាតិ​ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ ទៅ​តាម​ការ​កោះហៅ​របស់​សាលាដំបូង​រាជធានី​កាលពី​ម្សិលមិញ​ហើយ​តុលាការ​បាន​បង្គាប់​ឲ្យ​លោក​ដាក់​ភ័ស្តុតាង​បន្ថែម​ទៀត​ដើម្បី​ដាក់បន្ទុក​ ចំពោះ​ពាក្យបណ្តឹង​ដែល​លោក​បាន​ប្តឹង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពី​បទ​ប្រគល់​ កោះត្រល់​ និង​កោះ​ ក្រចកសេះ​ ទៅ​ឲ្យ​ វៀតណាម​។​ ​បន្ទាប់​ពី​ត្រូវ​បាន​សាកសួរ​ដោយ​ព្រះរាជអាជ្ញា​រង​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ប្រមាណ​ ១​ ម៉ោង​ លោក​ នាង​ សុ​ឃុន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​មុខ​តុលាការ​ថា​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​ឲ្យ​រូប​លោក​ដាក់​ភ័ស្តុតាង​បន្ថែម​ទៀត​មក​តុលាការ​។​ …

មាស​ សុជា
http://www.postkhmer.com/national/1-national-news/111290-2014-02-28-02-47-49