កម្ពុជាស្នើចិនបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ ការឆបោក ល្បែងអនឡាញ និងពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឲ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ការឆបោក ល្បែងអនឡាញ, ពង្រឹងទំនាក់ទំនងបក្សនិងបក្ស និងទំនាក់ទំនងកិច្ចការបរទេស ខណៈប្រទេសទាំងពីរប្ដេជ្ញាពង្រឹងមិត្តភាពដែកថែប។ លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែធ្នូ ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោកទៅកាន់ប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ។ …
នៀម ឆេង
https://www.postkhmer.com/national/2024-12-4-921-260798