សមត្ថកិច្ចកំពុងតាមរកម្ចាស់ឡដុតធ្យូងចំនួន ៩ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុះ
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងពីម្សិលមិញបាននិងកំពុងស្រាវជ្រាវរកម្ចាស់អាជីវកម្មឡធ្យូងចំនួន ៩ ឡ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបង្ក្រាបក្នុងដែនជម្រកសត្វព្រៃភ្នំសំកុះស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ដោយបានរឹបអូសកាំភ្លើងស្នុកដូង ពូថៅ និងខ្សែអន្ទាក់សម្រាប់ទាក់សត្វព្រៃមួយចំនួន ខណៈដែលម្ចាស់ឡធ្យូងបានរត់គេចខ្លួនបាត់។ លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងថ្លែងថា ឡដុតធ្យូងទាំង ៩ ឡនេះមានលក្ខណៈតូចៗដែលសមត្ថកិច្ចបានចុះល្បាត ហើយជួបប្រទះឃើញនៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃភ្នំសំកុះ ហើយសមត្ថកិច្ចបានរឹបអូសកាំភ្លើងស្នុកដូងចំនួន ២ ដើមដែលសម្រាប់បាញ់សត្វព្រៃមានពូថៅ ២ ដើម និងអន្ទាក់មួយចំនួនទៀត។ …
សុទ្ធ គឹមសឿន
https://bit.ly/37BkZkf