នគរបាល​ចាប់ខ្លួន​ស្ត្រីម្នាក់ដែលបាន​នាំចូល​ប្រហិតត្រីខូចគុណភាពខុសច្បាប់

កាល​ពី​ម្សិលមិញ នគរ​បាល​ប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ច​បាន​ចាប់​ខ្លួន​ស្ត្រី​​ម្នាក់ និង​រឹបអូស​យក​​ប្រហិត​ត្រី​ខូច​គុណភាព​ចំនួន​៣​តោន ដោយអះអាង​ថា គាត់​បាន​នាំ​ចូល​ប្រហិត​ត្រី​នេះ​ដោយ​ខុស​ច្បាប់​។ អ្នកស្រី​ ចាន់ ធា អាយុ​៣៧​ឆ្នាំ ជា​អ្នក​រស់​នៅ​ខេត្ត​កណ្ដាល​ត្រូវ​បាន​ឃាត់នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​ខណៈ​ដែល​គាត់​ធ្វើ​ដំណើរ​ទៅខេត្ត​បាត់​ដំបង ដែលនៅទីនោះ​នគរ​បាល​ជឿ​ថា គាត់​មាន​គម្រោង​ផ្ទេរ​ប្រហិត​ត្រី​របស់អ្នកស្រី​។​ …

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/17587/