អាជីវកម្ម​ដំឡូងមី​​បំពុល​ទឹកអូរ​នៅ​ប៉ៃលិន

ស្តង់​ដំឡូងមី​​ និង​សំរាម​​ផ្សារ​ ១០ កន្លែង​បាន​និង​កំពុង​បំពុល​ទឹកអូរ​ធម្មជាតិ​ជាង​ ៣ ​គីឡូម៉ែត្រ​ក្នុង​ក្រុង​ប៉ៃលិន និង​​ខេត្ត​បាត់ដំបង​ដោយ​ធ្វើឲ្យ​ប៉ះពាល់​​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​​​ និង​ធ្វើឲ្យ​ត្រី​ក្នុង​អូរ​ពុល​ងាប់។ ទឹកស្អុយ​បាន​ហូរ​ចេញ​ពី​ស្តង់ស្តុក​ដំឡូងមី​ប្រមាណ​ ៩​ កន្លែង​ក្នុង​សង្កាត់​អូរតាវៅ​ក្រុង​ប៉ៃលិន ធ្លាក់​ទៅ​ក្នុង​អូរ​ធម្មជាតិ​ដ៏វែង​ចំនួន​ពីរ​ដែល​ជា​ចំណុច​ព្រំប្រទល់​រវាង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន​ និង​ស្រុក​រតនមណ្ឌល​ខេត្ត​បាត់ដំបង។ នេះ​បើ​តាម​លោក ​ឡោ ធន ​ចៅសង្កាត់រង​អូរតាវៅ​។ …

ផាក់ ស៊ាងលី
http://bit.ly/1Ou5kVu