លោក​ហ៊ុន សែន​ ថា​នឹង​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ថ្ងៃ​ចុង​ក្រោយ

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​លោក​នឹង​ចូលរួម​យុទ្ធនាការ​បិទ​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ខាង​មុខ។ នេះ​បើ​យោង​តាម​សារ​មួយ​ដែល​ចុះផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ នា​ថ្ងៃ​អង្គារ។

ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន យ៉ាង​ដូច្នេះ​ កើត​មាន​ឡើង​ អំឡុង​ពេល​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់ បាន​ឈាន​ដល់​ថ្ងៃ​ទី​បួន។ ​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ ហ៊ុន សែន​ ត្រូវ​បាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង​និយាយ​ថា​ គឺ​ជា​រឿង​ដែល​កម្រ ព្រោះ​បុរស​ខ្លាំង​កម្ពុជា ​មិន​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នោះ​ទេ​ គិត​ចាប់​ពី​ឆ្នាំ​១៩៩៨​មក។ …

ហ៊ុល រស្មី
http://khmer.voanews.com/a/hun-sen-to-take-part-in-local-election-campaign-on-the-last-day/3867018.html