ធ្វើកំណែទម្រង់ស្ថាប័ន ឬប្តូរថ្នាក់ដឹកនាំ?
ការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ត្រូវបានរំពឹងថានឹងអនុវត្តន៍នៅឆ្នាំនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានព្រមានថាប្រសិនបើគ្មានការធ្វើកំណែទម្រង់ឆាប់រហ័ស និងមានប្រសិទ្ធិភាពនោះទេ គណៈរដ្ឋមន្ត្រីមួយចំនួននឹងត្រូវបានដកចេញពីតំណែង។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទត្រូវបានវាយតម្លៃថាជាស្ថាប័នដែលអសកម្មភាពជាងគេក្នុងការអនុវត្តការងាររបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណា ក្រសួងផ្សេងទៀតក៏ត្រូវការ ការធ្វើកំណែទម្រង់ប្រព័ន្ធនេះផងដែរ។ រដ្ឋមន្ត្រីនៃក្រសួងនីមួយៗ ត្រូវបានផ្តល់ជាជម្រើសយ៉ាងច្បាស់លាស់ថា៖ តើធ្វើកំណែទម្រង់ស្ថាប័ន ឬ ប្តូរថ្នាក់ដឹកនាំ។ …
Chheang Vannarith
http://www.khmertimeskh.com/news/22338/institutional-reforms-or-leadership-change-/