ជន​ជួញដូរ​ឈើ ​តែង​គេច​ផុត​ពី​ការ​បង្ក្រាប

ជនសង្ស័យ​រត់​ពន្ធ​ឈើ​​​បាន​គេច​ផុត​ពី​ការ​ចុះ​បង្ក្រាប​ជាច្រើន​លើក​​ក្នុង​ចំណោម​ការ​ចុះ​បង្ក្រាប​​ដែល​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​អំពាវនាវ​កាល​ពី​ខែ​មករា​​របស់​លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​សុំ​ឲ្យ​មាន​ការ​បង្ក្រាប​​ទៅ​លើ​​​​​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​។ ​នេះ​បើ​តាម​ការ​វិភាគ​មួយ​របស់​ភ្នំពេញ​ប៉ុស្តិ៍​។ បន្ទាប់ពី​មាន​ការ​បង្កើត​​ក្រុម​ការងារ​ពិសេស​​របស់​លោក​នាយក​រដ្ឋមន្រ្តី​ក្នុង​គោលបំណង​បញ្ឈប់​​ការ​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ទៅ​​ប្រទេស​វៀតណាម​គេ​ឃើញ​ថា​ក្នុង​រយៈ​កាល​ ១០ ​ខែ​កន្លង​មក​នេះ​គឺ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​បង្ក្រាប​ទៅ​លើ​យានយន្ត​ឃ្លាំង និង​កន្លែង​ស្តុក​ឈើ​ដទៃៗ​ទៀត​។ …

Daniel Nass
http://bit.ly/2djDphv