ក្រុមហ៊ុន និង​ក្រុម​វិនិយោគិន​ជប៉ុន​ដាក់​អនុសាសន៍​ ២១ ​ទៅ​រដ្ឋាភិបាល

តំណាង​ក្រុមហ៊ុន និង​ក្រុម​វិនិយោគិន​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បានដាក់​អនុសាសន៍​គោលនយោបាយ​ ២១ ​ចំណុច​ទាក់ទង​នឹង​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​បន្ទាប់ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ​។ ឯកអគ្គរាជទូត​ជប៉ុន មេដឹកនាំ​សមាគម​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា (JBAC) ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​កម្ពុជា និង​ជប៉ុន​ (JETRO) ​នៅ​កម្ពុជា​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ស្តីពី​វិស័យ​ឯកជន​សាធារណៈ​កម្ពុជា ជប៉ុន​លើក​ទី ​១៩ កាលពី​ថ្ងៃ​ពុធ​។ …

ម៉ៃ គុណមករា
https://bit.ly/2SwCTQe