ជប៉ុនផ្តល់នាវាល្បាត២គ្រឿងបន្ថែម ទៅឲ្យវៀតណាម ចំពេលការកើនកំដៅលើសមុទ្រចិនខាងត្បូង
ប្រទេសជប៉ុន បានផ្តល់នាវាពីរគ្រឿងបន្ថែមទៀត ទៅឲ្យប្រទេសវៀតណាម ដែលនឹងតុបតែងឲ្យក្លាយជានាវាល្បាតនៅតំបន់ជម្លោះដែនទឹក សមុទ្រចិនខាងត្បូង។
នាវា ដែលបានមកដល់ទីក្រុងកំពង់ផែ ដាណាង កាលពីថ្ងៃអង្គារនេះ គឺជាការផ្តល់ឲ្យជាលើកទី២ហើយ នៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៤ ដែលរដ្ឋាភិបាលទីក្រុងតូក្យូយល់ព្រមផ្តល់ឲ្យប្រទេសវៀតណាម នូវនាវានេសាទប្រើរួច ចំនួន ៦គ្រឿង ដែលអាចឆ្នៃឲ្យទៅជានាវាល្បាត សម្រាប់ឆ្មាំសមុទ្រ និងក្រសួងនេសាទនៃប្រទេសវៀតណាម។…