លោក កឹម សុខា រិះគន់​សម័យ​របស់​លោក ហ៊ុន សែន ថាជា​សម័យ​បំផ្លិច​បំផ្លាញ​

កាលពី​ម្សិលមិញ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធានា​ចំពោះ​អ្នក​គាំទ្រ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​កំពុង​ធ្វើ​ការ​​ដើម្បី​បណ្ដេញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​អំណាច​ ដោយ​អះអាង​ថា គ្មាន​​មេដឹកនាំ​កម្ពុជា​ណា​​ដែល​បំផ្លិច​បំផ្លាញ​បរិស្ថាន​ដូច​​លោក​ ហ៊ុន សែន អំឡុង​លោក​កាន់​អំណាច​ឡើយ​។ ពេល​ថ្លែង​​នៅ​ក្នុង​វេទិការ​សាធារណៈ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ លោក កឹម សុខា បាន​គូស​បញ្ជាក់​ថា កាលពី​សប្ដាហ៍​មុន​ លោក ហ៊ុន សែន ​​បាន​រំឭក​ខួប​នៃ​ការ​កាន់​អំណាច​បាន​រយៈ​ពេល​៣០​ឆ្នាំ​​​របស់​លោក​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ដែល​ប្រទេស​កម្ពុជា​នៅ​ជា​ប្រទេស​កុម្មុយនី្ត​នៅ​ឡើយ​មក​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/21974/