កម្ពុជា​គ្រោង​នាំចូល​អំបិល ​៥ ម៉ឺន​តោន​ ខណៈ​ការ​ផលិត​បាន​ ៣០%

កម្ពុជា​នឹង​បន្ត​នាំចូល​អំបិល​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​នៅ​ឆ្នាំ​នេះ​ ខណៈ​ការ​ផលិត​អំបិល​សម្រេច​បាន​តែ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​។​ នេះ​បើ​យោង​តាម​​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-​កែប​។
នេះ​ជា​ការ​នាំចូល​អំបិល​ ២ ឆ្នាំ​ជាប់ៗ​គ្នា​ចាប់​តាំង​ពី​​ឆ្នាំ​ ២០១៨ ហើយ​នេះ​ក៏​ជា​ការ​នាំចូល​អំបិល​លើក​ទី៣​ ​ក្នុង​ឧស្សាហកម្ម​​ផលិត​អំបិល​​កម្ពុជា​។ ផ្ទៃដី​ផលិត​អំបិល​នៅ​កម្ពុជា​ប្រមាណ​​ជាង​ ៤ ៥០០ ​ហិកតា ​ដែល​គ្រប​ដណ្តប់​​ក្នុង​ខេត្ត​កំពត-​កែប​ ហើយ​ការ​ផលិត​ឆ្នាំ​​នេះ​សម្រេច​បាន​ទិន្នផល​តែ​ជាង​ ៣០ ០០០ ​តោន​ប៉ុណ្ណោះ​ ក្នុង​ចំណោម​​​តម្រូវ​ការ​ប្រើប្រាស់​សរុប​​​ពី ៨-១០ ​​ម៉ឺន​តោន​ ​ក្នុង ​១ ​ឆ្នាំ​។ …

ហ៊ឹន ពិសី
https://bit.ly/2XTJmZ1