ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក “រួមគ្នាទប់ស្កាត់ការបំពុលខ្យល់”
នៅថ្ងៃទី៥ ខែមិថុនា ជារៀងរាល់ឆ្នាំ បណ្តាប្រទេសនានាលើពិភពលោក រួមទាំងប្រទេសកម្ពុជា បាននាំគ្នាប្រារព្ធទិវាបរិស្ថានពិភពលោក ដែលទិវានេះ គឺជាយន្តការរបស់អង្គការសហប្រជាជាតិ ក្នុងការជំរុញឲ្យពិភពលោកចូលរួមលើកកម្ពស់ការយល់់ដឹងអំពីបរិស្ថាន និងជំរុញឲ្យមានការយកចិត្តទុកដាក់ផ្នែកគោលនយោបាយ និងការធ្វើសកម្មភាពនានាដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកបរិស្ថាន។ សម្រាប់នៅកម្ពុជា នាឆ្នាំ២០១៩ នេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ការបំពុលខ្យល់» ដោយផ្តោតសំខាន់លើវិធានការទប់ស្កាត់ និងការកាត់បន្ថយការបំពុលខ្យល់ដោយសារការដុតសំណល់សំរាម លើទីវាល ការបំពុលខ្យល់ដោយសារការដុតប្រេងឥទ្ធនៈផូស៊ីល ឬការដុតព្រៃជាដើម។ …
ប៉ិច សុធារី
https://bit.ly/31avEja