ជនជាតិភាគតិចទទូចឲ្យរដ្ឋាភិបាលដកដីពីក្រុមហ៊ុនចិននិងវៀតណាម
សហគមន៍ជនជាតិដើមភាគតិចគួយ និងព្នង បានទទូចឲ្យរដ្ឋាភិបាល លុបចោលដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនចិន និងវៀតណាម ហើយទាមទារឲ្យដកហូតតួនាទីពីអាជ្ញាធរមូលដ្ឋានមួយចំនួនដែលគំរាមកំហែងចាប់ពួកគាត់ដាក់ពន្ធនាគារនិងការពារផលប្រយោជន៍ក្រុមហ៊ុន។ ប្រជាសហគមន៍ប្រមាណជា ២០ នាក់ដែលអះអាងថា ជាតំណាងសហគមន៍ជនជាតិដើមភាគតិចគួយក្នុង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងជនជាតិភាគតិចព្នងក្នុងស្រុក កែវសីមា ខេត្តមណ្ឌលគិរី បានធ្វើសន្និសីទរួមគ្នាមួយក្នុងរាជធានី ភ្នំពេញ កាលពីព្រឹកម្សិលមិញនិងបានចេញសេចក្តីថ្លែងការរួមចំនួន ៤ ទំព័រ ដោយបានថ្កោលទោស ចំពោះក្រុមហ៊ុនចិនឡានហ្វេងនិងរ៉ូយហ្វេង និងក្រុមហ៊ុនវៀតណាមប៊ិញភឿក១។ …
ផាក់ ស៊ាងលី
http://bit.ly/14xAeJN