ទីផ្សារ​ការងារ​ កម្ពុជា​ មិន​រង​ផល​ប៉ះ​ពាល់​ពី​ AEC

ខណៈ​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​សមាហរណ​កម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នៅ​ចុង​ខែ​នេះ សសរ​ស្តម្ភ​មួយ​ក្នុង​ចំណោម​សសរ​ស្តម្ភ​របស់​ប្លុក​សេដ្ឋកិច្ច​ថ្មី​នេះ គឺ​លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី​ឆ្លង​ព្រំដែន ដែល​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​កម្ពុជា​ពុំ​ព្រួយ​បារម្ភ​នោះ​ទេ​ថា ​លទ្ធភាព​នៃ​លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី​នេះ​ នឹង​ជំរុញ​ឲ្យ​កម្លាំង​ពលកម្ម​ជំនាញ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​។

សហគមន៍​សេដ្ឋកិច្ច​ថ្មី​នេះ​សម្រប​សម្រួល​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​ទូទាំង​តំបន់​អាស៊ាន ដោយ​បាន​​បង្កើន​ការ​ផ្លាស់​ទី​​កម្លាំង​ពលកម្ម​ ដើម្បី​បំពេញ​កង្វះ​កម្លាំង​ពលកម្ម​​នៅ​ក្នុង​តំបន់ តែ​កត្តា​នេះ​មាន​តែ​ក្នុង​វិស័យ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ទាំង​៨ ​តែ​ប៉ុណ្ណោះគឺ វិស្វកម្ម ការ​ថែទាំ​អ្នក​ជំងឺ ស្ថាបត្យកម្ម ទន្តសាស្រ្ត​ ឱសថ​សាស្រ្ត ទេសចរណ៍ ការ​ស្រាវ​ជ្រាវ​វាស់​វែង​ដី និង​ផ្នែក​គណនេយ្យ។ …

ស ច័ន្ទដារ៉ា
http://bit.ly/1O1qLtu