ពលករខ្មែរនៅកូរ៉េ ជួយគ្រួសារនៅស្រុកខ្មែរឲ្យមានជីវភាពធូរធារ
ពលករចំណាកស្រុកកម្ពុជាដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានជួយឲ្យគ្រួសារនៅស្រុកខ្មែរមានជីវភាពធូរធារ ខណៈដែលពួកគេបានផ្ញើប្រាក់មកស្រុកខ្មែរប្រមាណជា ៦០០ លានដុល្លារក្នុង ១ ឆ្នាំៗ។ ម៉ោងប្រមាណ ៦ ល្ងាច កម្មករសំណង់ ២១ នាក់ ទើបតែបានចេញពីការដ្ឋានសាងសង់អាងស្តុកទឹកមួយនៅទីក្រុងគីមប៉ូ (Kimpo) ស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ ពួកគេគឺជាពលករទៅពីប្រទេស កម្ពុជា ដែលបានចាប់ផ្ដើមធ្វើការនៅការដ្ឋាននេះ ៣ ខែមកហើយ។ …
នៀម ឆេង
https://bit.ly/36cr3zB