ប្រទេសឡាវ កម្ពុជា និងវៀតណាមពិភាក្សាការត្រៀមខ្លួនសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន
កាលពីម្សិលមិញ មន្ត្រីមកពីប្រទេសឡាវ កម្ពុជា និងវៀតណាម បានជួបគ្នានៅវៀងច័ន្ទ ដើម្បីពិភាក្សាពីការរីកចម្រើននិងការប្រឈមនៃកម្មវិធីសាកល្បងរបស់ ប្រទេសឡាវ ដែលជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍សំដៅការធ្វើសមាហរណកម្មអាស៊ាន។
នៅក្នុងខែតុលា ឆ្នាំ២០១០ កម្មវិធីនេះត្រូវបានរៀបចំឡើងជាកម្មវិធីសាកល្បង ដោយរដ្ឋាភិបាលឡាវ លេខាធិការដ្ឋានអាស៊ាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមរូបភាពជាកិច្ចសហប្រតិបត្តិការត្រីភាគី។ គម្រោងនេះគឺសម្រាប់រយៈពេល៥ឆ្នាំ និងសំដៅជួយរដ្ឋជាសមាជិកថ្មីរបស់អាស៊ានអនុវត្តការប្តេជ្ញារបស់ ពួកគេក្នុងការសម្រេចឲ្យបានសហគមន៍អាស៊ាន នៅត្រឹមឆ្នាំ២០១៥។…
បុគ្គលិកសារព័ត៌មាន Vientiane Times
http://www.vientianetimes.org.la/freeContent/FreeConten_Laos_Cambodia_Vietnam.htm