ប្រទេសឡាវ​នឹង​ពិគ្រោះ​​​យោបល់​ជាមួយ​ប្រទេស​ជិតខាង​​​ខ្លួន​អំពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី

យោង​តាម​អង្គការ​បរិស្ថាន​ WWF បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​បាន​យល់ព្រម​ចំពោះ​ដំណើរ​ការ​ពិគ្រោះ​យោបល់សាធារណៈ​​​ដ៏​​​យូរ​ជាមួយ​ប្រទេស​ជិត​​​ខាង​ខ្លួន​មុនពេល​សាង​សង់​ទំនប់​វារីអគ្គិសនី​ដ៏ចម្រូង​ចម្រាសកាត​់​ទន្លេ​មេគង្គ នៅក្នុង​ព្រំដែន​​កម្ពុជា​ចម្ងាយ​ពីរ​គីឡូ​​​ម៉ែត្រ។ ប្រទេស​​​ឡាវ​​​បាន​ប្រកាសអំ​ពី​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដន សាហុង កម្លាំង​២៥៦មេហ្គាវ៉ាត់នេះ​កាលពី​ឆ្នាំមុន បន្ទាប់ពី​ជូនដំណឹង​ទៅ​គណៈកម្មការ​ទន្លេមេគង្គ ជា​​​អង្គការ​អន្ត​រ​រដ្ឋាភិបាល​ដែល​​​មាន​មន្ត្រី​មកពី​ប្រទេស​កម្ពុជា​ ឡាវ ថៃ និង​វៀត​ណាម អំពី​បំណង​របស់ខ្លួនក្នុង​ចាប់​ផ្តើម​ការ​សាងសង់​នៅ​ចុង​ឆ្នាំនេះ។ ជាមួយ​នឹង​​សេចក្តីប្រកាសនោះ ប្រទេស​ឡាវ បាន​រំលង​ដំណើរការ​ “ពិគ្រោះ​យោបល់​ជាមុន” ​​​ក្នុង​​​រយៈពេល​ប្រាំមួយ​ខែ​ជាមួយ​ប្រទេស​ជិតខាង​ដែល​តម្រូវ​ដោយ​គណៈកម្មការ​ទន្លេមេគង្គក្រោម​កិច្ច​ព្រមព្រៀង​ទន្លេមេគង្គឆ្នាំ​១៩៩៥​​​សម្រាប់​​​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​អា​ចប៉ះពាល់ដល់​ផ្លូវ​ទឹក​ប្រទេស​ជិត​ខាង។​ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/16589/