មន្ត្រី បង្ហាញពីវឌ្ឍនភាពនៅខេត្តព្រះសីហនុបច្ចុប្បន្ន
មន្ត្រីខេត្តព្រះសីហនុបានអះអាងកាលពីម្សិលមិញថា ស្ថានភាពនៃការអភិវឌ្ឍសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្ដព្រះសីហនុនាពេលបច្ចុប្បន្នមានភាពវិជ្ជមានច្រើនជាពិសេស ក្រោយពីអភិបាលខេត្ដថ្មីលោក គួច ចំរើន ឡើងកាន់តំណែងបានជិត ៤ ខែ ប៉ុន្តែមន្ត្រីអង្គការមួយនៅតែមើលឃើញពីភាពខ្វះចន្លោះក្នុងខេត្តនេះនៅឡើយ។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីម្សិលមិញថា សន្ដិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ដព្រះសីហនុគឺមានការរឹតបន្ដឹងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលបិទអាជីវកម្មបើកកាស៊ីណូអនឡាញដែលធ្វើឲ្យសកម្មភាពជនបរទេសជាតិចិនមិនសូវច្របូកច្របល់ដូចមុន។ ប៉ុន្ដែក៏មានចំណុចអសកម្មមួយចំនួនតូចបានកើតឡើងផងដែរ។ …
វ៉ន ដារ៉ា
https://bit.ly/2VCXxOm